អភិបាលស្រុកស្ទោងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ផ្គររន្ទះ
AKPកំពង់ធំ ថ្ងៃទី៣០ខែមេសាឆ្នាំ២០២៦ -- លោកសាយ គឹមឡមអភិបាលស្រុកនិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ផ្គររន្ទះក្នុងឱកាសដែលលោក និងសហការីព្រមទាំងព្រះមន្ត្រីសង្ឃនៃសាលា អនុ គណស្រុកស្ទោងបាននិមន្តនិងអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកា ដល់ប្រជាពលរដ្ឋចំនួន១០គ្រួសារ ដែលរងគ្រោះដោយបាតុភូតខ្យល់កន្ត្រា ក់នៅក្នុងឃុំចំណាក្រោម ស្រុកស្ទោងខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះលោកសាយ គឹមឡមបានសម្ដែងនូវសមានចិត្តចូលរួមសោក ស្ដាយក្រៃលែងជាមួយម្ចាស់ផ្ទះទាំងអស់ដែលរងគ្រោះដោយបាតុភូតខ្យល់កន្ត្រា ក់ មិនអាចកាត់ថ្លៃបាន និងបានពាំនាំកាផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខសុខុមារភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូន ជាពិសេសការឧបត្ថម្ភគាំទ្រនិងចុះសួរសុខទុក្ខផ្ទាល់នៅក្នុងឱកាសនេះ។

ក្នុងនាមប្រធានអនុសាខាកាកបាទក្រ ហមកម្ពុជាស្រុកស្ទោងនិងកាកបាទ ក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់គឺនៅរួមរស់រួមសុខទុក្ខ លំបាក ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាដូចការចុះសួរសុខទុក្ខ និងចែកអំណោយឧបត្ថម្ភ នៅក្នុងឱកាសនេះ ក្នុងគ្រាដែលពុកម៉ែបងប្អូនបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្វើឱ្យមានការខូចខាតរលំនិងរបើកផ្ទះសម្បែង។

លោកសាយ គឹមឡមបានគោរពថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង និងសហការី ដែលតែងតែគិតគូរយក ចិត្តទុកដាក់ ចូលរួមសហការជាមួយរដ្ឋបាលស្រុក និងអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកស្ទោងគ្រប់ពេល វេលាក្នុងការធ្វើកិច្ចការមនុស្សធម៌ជាមួយពលរដ្ឋក្នុងមូលដ្ឋាន ដែលងាយរកហានិភ័យនិងជួបឧបទ្ទវហេតុផ្សេងៗ។

សូមបញ្ជាក់ថាក្នុងឱកាសនោះលោកសាយ គឹមឡម អបានឧបត្ថម្ភដល់ម្ចាស់ ផ្ទះដែលរងគ្រោះទាំង១០គ្រួសារក្នុងមួយគ្រួសារៗទទួលបាននូវ អង្គរ១បេ ថវិកា ៥ម៉ឺនរៀល ព្រមទាំងគ្រឿង ឧប ភោគបរិភោគសំលៀកបំពាក់និងបាឡុងមួយឈុត ដោយឡែកម្ចាស់ផ្ទះ ដែលដួលរលំទាំងស្រុងទទួលបាននូវថវិកា៤០ម៉ឺនរៀល។

លោកអភិបាលស្រុកនិងសហការីបានបន្តទៅចូលរួមបុណ្យសព និងរំលែកទុក្ខគ្រួសារសពលោក ស៊ុម សៀវ នៅភូមិជីអាប់ ឃុំចំណារក្រោមបានចូលរួមបុណ្យ សពនូវអង្ករ២បេ បាឡុង១ឈុត ព្រម ទាំងបច្ច័យចំនួន៣៥ម៉ឺនរៀល៕


ដោយ៖ ស៊ុម វណ្ណា





