រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងសម្តែងក្តីសង្ឃឹមសម្រាប់ភាពជាដៃគូឧស្សាហកម្មការពារជាតិកាន់តែទូលំទូលាយជាមួយប្រទេសឡាតវី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ -- យោងតាមក្រសួងការពារជាតិទីក្រុងសេអ៊ូល បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក អាន យូប៊ែក (Ahn Gyu-back) បានសម្តែងក្តីសង្ឃឹមកាលពីថ្ងៃពុធចំពោះការពង្រីកភាពជាដៃគូឧស្សាហកម្មការពារជាតិរវាងប្រទេសកូរ៉េខាងត្បូង និងឡាតវី ខណៈដែលលោកបានជួបជាមួយប្រធានសភាឡាតវី។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោក អានបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយលោកស្រី ដៃហ្គា មីរីណា (Daiga Mierina) ប្រធានសភា ដោយក្រសួងបានបញ្ជាក់ពីបច្ចេកវិទ្យាការពារជាតិទំនើបរបស់ប្រទេសកូរ៉េខាងត្បូង និងសមត្ថភាពផលិតកម្មដែលមានស្ថេរភាព និងការគាំទ្រផ្នែកភស្តុភារយោធា។
ភាគីទាំងពីរបានចែករំលែកការយល់ដឹងថា កិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក ភាពជាដៃគូឧស្សាហកម្ម និងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់។
ភាគីទាំងពីរបាននិយាយថា «ពួកគេបានយល់ព្រមធ្វើការជាមួយគ្នាដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតនៅក្នុងវិស័យទាំងនេះក្នុងលក្ខណៈដែលផ្តោតលើអនាគត និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក»។
ដោយចែករំលែកទស្សនៈលើភាពមិនប្រាកដប្រជាដែលកំពុងកើនឡើងនៃសន្តិសុខអន្តរជាតិបច្ចុប្បន្ន ពួកគេក៏បានយល់ព្រមបន្តពង្រឹងការទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីធានាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងនៅសហភាពអឺរ៉ុប៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





