ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រី កិច្ចសន្យានិងនិវត្តជន ក្នុងឱកាសអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP កំពង់ចាម ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥--មន្ទីរសាធារណការដឹកជញ្ជូនខេត្តកំពង់ចាមនារសៀលថ្ងៃទី៧ មេសាឆ្នាំ២០២៥មានរៀបចំពិធី អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកមន្ត្រីរាជការ មន្ត្រីកិច្ចសន្យានិងនិវត្តជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

មានមតិសំណេះសំណាលឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាមទាំងអស់ ដែលបានខិតខំបំពេញការងារកន្លងមក ប្រកបដោយស្មារតីទំនួលខុសត្រូវខ្ពស់ ដោយឆ្លើយតបបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត វៃឆ្លាត របស់សម្តេច មហាបវរធិបតីហ៊ុន ម៉ាណែត លោកអភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរសាធារណៈនិងដឹកជញ្ជូនខេត្តបន្តខិតខំពង្រឹងការងារស្នូលទៅតាម មុខងាររៀងខ្លួន និងបន្តពង្រឹងសហការសាមគ្គីភាពផ្ទៃក្នុង សំដៅពង្រឹង និងពង្រីកប្រសិទ្ធភាពផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ដើម្បី ឈានទៅជោគជ័យ គ្រប់លើការងារទាំងអស់ ក្នុងនាមថ្នាក់ដឹកនាំត្រូវឈរលើគោល ការណ៍ចេះ៣ជាសំខាន់ ដែលចេះទី១ គឺចេះឲ្យមន្ត្រីចេះធ្វើការ ដោយខ្លួនឯង។ចេះទី២គឺឲ្យមន្ត្រីចេះមានសិទ្ធ សម្រេចលើការងាររបស់ខ្លួននិងចេះទី៣គឺចេះផ្តល់ប្រាក់សម្រាប់ ការងារនិងប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រីបំពេញការងារល្អ។

ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការបួងសួងដល់វត្ថុសក្តិសិទ្ធិនិងទេវតាឆ្នាំថ្មីតាមជួយ បីបាច់ថែរក្សាការពារនូវសេចក្តីសុខគ្រប់ប្រការ ហើយក៏បានជូនពរជ័យដល់បងប្អូនទាំងអស់ជួបនូវពុទ្ធិពរ ទាំងបួនប្រការគឺ អាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕



ដោយ៖ឆាយ ម៉ុត





