យុវសិស្សចំនួន ៥០នាក់នៅវិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុកត្រូវបានបំពាក់ឯកសណ្ឋានជាសមាជិកថ្មីនៃយុវជនកាកបាទក្រហមកម្ពុជា
AKP ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ -- យុវសិស្សចំនួន ៥០នាក់មកវិទ្យាល័យ តេជោហ៊ុន សែន បឹងកុក ត្រូវបាន បំពាក់ឯកសណ្ឋាន បញ្ចូលជាសមាជិកថ្មីនៃយុវជនកាកបាទក្រហមកម្ពុជាខេត្តនៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដាប្រធានគណ:កម្មាធិការសាខាបន្ទាប់ពីបានទទួលការបណ្តុះបណ្តាលជាមូលដ្ឋាននូវ គោលការណ៍គ្រឹះទាំង ៧ របស់ចលនា កម្មវិធី គោលនយោបាយអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពូជា ពិសេសមូលដ្ឋានគ្រឹះនៃវិជ្ជាសង្រ្គោះបឋម ការអប់រំសុខភាពផ្លូវចិត្ត- ការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក ការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ។

មានមតិសំណេះសំណាលជាមួយយុវសិស្ស កាកបាទក្រហម លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា បាននាំយកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណះកម្មាធិការសាខា និង ឯកឧត្តម នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្មួយៗជាសមាជិកថ្មី ព្រមទាំងបានណែនាំដល់ក្មួយៗ ជា សមាជិកថ្មី នៃ យុវជន កាកបាទក្រហមកម្ពុជា ទាំងអស់ ត្រូវតែចូលរួមសកម្មភាពណាដែលមានប្រយោជន៍ដល់សង្គម ខិតខំប្រឹងប្រែងរៀនសូត្រ លត់ដំខ្លួន ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ។

ត្រូវជៀសឪ្យឆ្ងាយពីគ្រឿង ញៀន ត្រូវពង្រឹង និង ពង្រីកសមត្ថភាព ឲ្យក្លាយជា ធនធាន មនុស្ស ដែលមានគុណភាព ប្រកបដោយទឹកចិត្តមនុស្សធម៌ ។ ស្ម័គ្រចិត្តលះបង់កម្លាំង កាយ ចិត្ត និង ពេលវេលា ធ្វើជាកម្លាំងចលករ និងជាប្រតិបត្តិករ ដ៏ពិតប្រាកដ ពិសេស ត្រូវធ្វើជាគំរូ ដល់យុវជនដទៃ ចាប់ពីក្នុងគ្រួសារ សាលា និងសង្គម ហើយ បន្តចែករំលែកនូវអំពើល្អ និងធនធានខ្លួន ទៅកាន់មនុស្សជុំវិញ ដើម្បីរួមចំណែកលុបបំបាត់ ការរើសអើង ការស្អប់ខ្ពើម ជនទីទ័លលំបាក ក្រីក្រ ក្នុងសង្គមជាតិយើង ។

ចុងបញ្ចប់នៃពិធី ក៏បានធ្វើការបានបំពាក់ មួក និងកន្សែង ជាមួយ ការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់ ក្មួយៗ យុវជន ទាំង ៥០រូប រួមនឹងផ្តល់អំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមខេត្ត ជូនដល់យុវជនកាកបាទក្រហមដែល មានជីវភាពខ្វះខាត ចំនួន ២នាក់ ដោយក្នុង ១នាក់ ទទួលបាន ៖ អង្ករ ២៥គក្រ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១សម្រាប់ រួមជាមួយថវិកាចំនួន ៥ ម៉ឺនរៀល ៕
ដោ៖ ឆាយ ម៉ុត





