សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការគោលផ្នែកអប់រំបច្ចេកទេសសម្រាប់ឆ្នាំ២០២៥-២០៣០
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥-- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហភាពអឺរ៉ុប ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការគោលផ្នែកអប់រំបច្ចេកទេសសម្រាប់ឆ្នាំ២០២៥-២០៣០ ក្នុងគោលបំណងបង្ហាញពីនិន្នាការនៃការអប់រំបច្ចេកទេសក្នុងបរិបទសកល អាស៊ាន និងកម្ពុជាដល់គណៈគ្រប់គ្រងសាលា និងអ្នកចូលរួម ពិនិត្យភាពត្រឹមត្រូវនៃផែនការគោលផ្នែកអប់រំបច្ចេកទេស ឆ្នាំ២០១៥-២០១៩ និងការសិក្សាស្វែងរកចំណុចខ្លាំង និងចំណុចខ្វះខាតនៅតាមបណ្តាគ្រឹះស្ថានសិក្សានីមួយៗ និងពិភាក្សារកដំណោះស្រាយ និងបទអន្តរាគមន៍ល្អៗ ដើម្បីកែលម្អការអនុវត្ត ការចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនពិសោធន៍ តាមរយៈការបង្ហាញលទ្ធផលវិភាគ SWOT លើការងារផ្នែកអប់រំបច្ចេកទេស និងប្រមូលធាតុចូលសំខាន់ៗ ចំណុចអាទិភាព ឧត្តមានុវត្តន៍ និងចំណុចដែលត្រូវកែលម្អ ដើម្បីរៀបចំយុទ្ធសាស្ត្រ យុទ្ធសាស្ត្ររងថ្មីបំពេញបន្ថែមសម្រាប់រៀបចំផែនការគោលផ្នែកអប់រំបច្ចេកទេស ២០២៥-២០៣០។

តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការគោលផ្នែកអប់រំបច្ចេកទេសសម្រាប់ឆ្នាំ២០២៥-២០៣០នេះ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់ គ្រងសាលា និងអ្នកពាក់ព័ន្ធ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកពង្រឹងការដឹកនាំ និងគ្រប់គ្រងការងារផ្នែកអប់រំបច្ចេកទេស តាមរយៈការរិះរកយុទ្ធសាស្ត្រ ផែនការសកម្មភាព និងយន្តការការកែលម្អការអនុវត្តរបស់សាលារៀន សំដៅផ្តល់សេវាល្អដល់សិស្ស ដើម្បីរួមចំណែកអភិវឌ្ឍន៍ផ្នែកចំណេះទូទៅនិងបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពធនធានផលិតមូលធនមនុស្សនៅកម្ពុជា៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





