លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានប្រគេននូវទេយ្យទានប្រចាំខែមេសា ដល់ព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ – លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានប្រគេននូវទេយ្យទានប្រចាំខែមេសា រួមមាន បច្ច័យ និងគ្រឿងឧបគោគបរិភោគ មួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ។

លោកជំទាវបណ្ឌិត តែងតែមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ព្រមទាំងបានជួយទំនុកបម្រុង និងជ្រោមជ្រែងវិស័យព្រះពុទ្ធសាសនា តាមរយៈការជួយជាប្រចាំដល់ព្រះសង្ឃ និងវត្តអារាមដែលមានការខ្វះខាត តួយ៉ាងដូចជានៅក្នុងវត្តប្រាសាទនាងខ្មៅនាពេលនេះ ៕


ដោយ៖ គង់ សិរីរ័ត្ន





