សម្តេចប្រធានរដ្ឋសភាស្នើនិងជំរុញលើកទឹកចិត្តសមាជិករដ្ឋសភា ព្រឹទ្ធសភាផ្សព្វផ្សាយឱ្យបាន ទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីហានិភ័យ និងវិធីសាស្រ្តនៃការបង្កាការពារជំងឺមិនឆ្លង
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥--សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជាបានស្នើនិងជំរុញលើកទឹកចិត្តដល់សមាជិករដ្ឋសភា ព្រឹទ្ធសភាធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ លើកកម្ពស់ការ យល់ដឹង អំពីហានិភ័យ និងវិធីសាស្រ្តនៃការបង្កា ការពារជំងឺមិនឆ្លង។ មានប្រសាសន៍ក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង ៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ ប្រជាជនសកម្ម និងយុវជន»នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នៅ វិមានរដ្ឋសភាសម្តេចរដ្ឋសភាធិការធិបតីឃួន សុដារីបានបញ្ជា ក់ថា៖ខ្ញុំក៏សូមលើកទឹកចិត្ត និងជំរុញដល់សមាជិក សមាជិការដ្ឋសភា និងព្រឹទ្ធសភា សហការជាមួយអាជ្ញាធរគ្រប់ជាន់ ថ្នាក់ និងដៃគូអភិវឌ្ឍន៍ ធ្វើការផ្សព្វផ្សាយឱ្យបានទូ លំទូលាយដល់ប្រជាពលរដ្ឋ លើកកម្ពស់ការយល់ដឹងអំពីហានិភ័យ និងវិធីសាស្រ្តនៃការបង្កា ការពារជំងឺមិនឆ្លង នៅតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំ តាមរយៈយុទ្ធនាការជំរុញការស្រលា ញ់សុខភាព និងទម្លាប់នាំមកនូវសុខភាពល្អ ក្រោមទិសស្លោក «ប្រជាជនមានសុខភាពល្អ កម្ពុជាបវររុងរឿង — Healthy Life, Healthy Cambodia»។

សម្តេចប្រធានរដ្ឋសភាបានបន្តថាដើម្បីសម្រេចបាននូវភាពជោគជ័យ យើងចាំបាច់ត្រូវពង្រឹងកិ ច្ចសហប្រតិបត្តិការពហុភាគី និងពង្រឹងភាពជាដៃគូ ក្នុងការដោះស្រាយបញ្ហាជំងឺមិនឆ្លងនេះ។ យើងត្រូវកសាងនូវ «យុទ្ធសាស្រ្តជវភាពតួអង្គតែមួយ (whole-of-society approach)» ដែលមានការចូលរួមពីវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទីកន្លែង ទាំងទី ក្រុង និងទីជនបទ។ ជាមួយគ្នានោះដែរសម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់គណៈកម្មការជំនាញរបស់រដ្ឋសភា ជាពិសេស គណៈកម្មការទី៨ បន្តការតាមដានការអនុវត្ត «ផែនការសកម្មភាពពហុវិស័យជាតិ ២០១៨-២០២៧ ស្តីពីការការពារ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង» ក៏ដូចជា «យុទ្ធសាស្រ្តជាតិកាត់បន្ថយជាតិអំបិល ២០២១-២០២៧» ដោយចូលរួមសហការគាំទ្រគ្នាទៅវិញទៅមក។

ក្នុងឱកាសនោះដែរសម្តេចរដ្ឋសភាធិការធិបតីឃួន សុដារីក៏ សូមអំពាវនាវដល់រាជរដ្ឋាភិបាល ជាពិសេសស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងទេសចរណ៍ ពង្រឹងការត្រួតពិនិត្យបញ្ហាសុវត្ថិភាពចំណីអា ហារនាំចូល និងផលិតក្នុងស្រុក ជាពិសេស ត្រី សាច់ បន្លែ ផ្លែឈើ ដែលខូចគុណភាពអាហា រមានជាតិផ្អែម និងប្រៃខ្លាំង ឬប្រើប្រាស់សារធាតុគីមីហួសកម្រិត ដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហា សុខភាព សុវត្ថិភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្ទាល់។សម្តេចបញ្ជាក់ថា៖ «សម្រាប់វិធានការបន្ទាន់ យើងក៏គួរពិចារណារកវិធានការនានាដើ ម្បីធានាអំពីសុវត្ថិភាព និងទប់ស្កាត់នូវចំណីអាហារ ឬភេសជ្ជៈណាដែលអាចបណ្តា លឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដូចជាគ្រឿងស្រវឹង និងភេសជ្ជៈមានកម្រិតជាតិផ្អែមខ្ពស់ ជាដើម»។

បន្ថែមពីនេះសម្តេចប្រធានរដ្ឋសភាក៏បានស្នើឲ្យ ក្រសួងសុខាភិបាលគួរពិចារណាស្វែងរក និងលៃលកខ្ទង់ថវិកាសម្រាប់គ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមនៃជំងឺមិនឆ្លង ចាប់ពីឆ្នាំនេះ ទៅមុខ។ ក្នុងថវិកា ឆ្នាំ២០២៥ និងកន្លងមកនេះ មិនទាន់បានកំណត់ថវិកាសម្រាប់ដោះស្រាយប ញ្ហាជំងឺមិនឆ្លងនោះឡើយ។ចំណែកលោក យី ច័ន្ទប្រស្នា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) បានលើកឡើងថាការពិភាក្សាថ្ងៃនេះស្តីពីជំងឺមិនឆ្លង(NCDs) ក្នុងបរិបទនៃការប្រែប្រួលប្រជាសាស្ត្រ គឺធ្វើចំពេលនិង មានភាពចាំបាច់ណាស់។

លោកបានលើកឡើងថានៅពេលដែលអាយុ និងរបៀបរស់នៅរបស់ប្រជា ជនមានការវិវឌ្ឍន៍ ជំងឺមិនឆ្លងបង្កបញ្ហាប្រឈមកាន់តែខ្លាំងឡើងចំ ពោះប្រព័ន្ធសុខភាពសាធារណៈ និងនិរន្តភាពសេដ្ឋកិច្ច។លោកបញ្ជាក់ថា៖«សិក្ខាសាលានេះ គឺជាវេទិការដ៏សំខាន់ សម្រាប់ពិនិត្យមើលគោលនយោបាយ ឆ្លើយតបចំពោះបញ្ហាប្រ ឈមទាំងនេះ ។ PCAsia មានកិត្តិសយក្នុងការចូលរួមចំណែកក្នុងគំនិត ផ្តួចផ្តើនដែលស្រប បេសកម្មរបស់មជ្ឈមណ្ឌលក្នុងការពង្រឹងស្ថាប័នស ភាជាសមាជិកPIPA ៕

ដោយ៖ ប៊ុនរិទ្ធ





