លោកជំទាវ អ៊ាត សោភា និងឯកអគ្គរដ្ឋទូតនីការ៉ាហ្កា ប្រចាំកម្ពុជា អញ្ជើញចុះហត្ថលេខាលើឯកសារចំនួន២
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦--




លោកជំទាវ អ៊ាត សោភា រដ្ឋមន្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Mario José Armengol Campos ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋនីការ៉ាហ្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ អញ្ជើញចុះហត្ថលេខាលើឯកសារចំនួន២៖ ១. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយដែលជាផលប្រយោជន៍រួម រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសនីការ៉ាហ្កា និង២. កិច្ចព្រមព្រៀងរវាងកម្ពុជា និងសាធារណរដ្ឋនីការ៉ាហ្កា ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
រូបថត៖ ក្រសួងការបរទេស





