ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ មានភាព"ល្អ"
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥--ក្រសួងបរិស្ថានបានបញ្ជាក់ថាគុណភាពខ្យល់នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥មានភាព"ល្អ"។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណា ចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៣៨.០៧ µg/m3 ធៀបនឹងស្តង់ដារ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺល្អ។
ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកែប និង ខេត្តត្បូងឃ្មុំ។
ពណ៌បៃតង៖ គុណភាពខ្យល់ល្អមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តឧត្តរមាន ជ័យ ខេត្តពោធិ័សាត់ ខេត្តស្ទឹងត្រែង ខេត្តសៀមរាប ខេត្តប៉ៃលិន និងខេត្តតាកែវ។ ពណ៌លឿង៖ មាន ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រះវិហារ និងខេត្តរតនគិរី៕

ដោយ៖ សួស សំរិត





