ក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពខ្យល់នៅព្រឹកថ្ងៃទី២៦មីនា ឆ្នាំ២០២៥នេះមានភាព"ល្អ"
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥--ក្រសួងបរិស្ថានបានបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះមានភាព"ល្អ"។
យោងតាមសេចក្ដីជូនដំណឹង ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៤៧.២៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
ក្រសួងបានលើកឡើងថាពណ៌ខៀវ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តកែប និងខេត្តត្បូងឃ្មុំ។
ចំណែកពណ៌បៃតងគុណភាពខ្យល់ល្អមាន ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគីរី ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ ខេត្តពោធិ័សាត់ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តតាកែវ។
ដោយឡែកពណ៌លឿង មានខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តសៀមរាប៕





អ៊ាង ប៊ុនរិទ្ធ





