ក្រសួងបរិស្ថាន៖គុណភាពខ្យល់នៅកម្ពុជានាព្រឹកថ្ងៃទី១៨មីនាបន្តមានភាព"ល្អណាស់"
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥--ក្រសួងបរិស្ថានបានគូសបញ្ជាក់ឲ្យដឹងថាគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជានាព្រឹកថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៥ នេះបន្តមានគុណភាព"ល្អណាស់"។
សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៥.៣៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ក្រសួងបានលើកឡើងថាពណ៌ខៀវមានគុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ។ចំណែកពណ៌បៃតងមាន គុណភាពខ្យល់ល្អមាន ខេត្តកំពង់ចាម ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តពោធិ័សាត់ ខេត្តសៀមរាប និង ខេត្តតាកែវ។
ដោយឡែកពណ៌លឿងមានខេត្តខេត្តបន្ទាយមានជ័យ ៕




ដោយ៖ ប៊ុនរិទ្ធ





