ឯកឧត្តម ម៉ម អំណត់ ជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍របស់ រដ្ឋាភិបាលជប៉ុន
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥--ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ចំនួន ៣២នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការបន្តសិក្សា និងមានសង្ឃឹមជឿជាក់ថា ការសិក្សារបស់ក្រុមនិស្សិត ពិតជាទទួលបានជោគជ័យ ដើម្បីយកចំណេះវិជ្ជាវិលត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ ។

សូមបញ្ជាក់ថា និសិត្សចំនួន ៣២នាក់ដែលបន្តការសិក្សាថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ មធ្យមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា ២០២៥ ដើម្បីទទួលអនុសាសន៍ណែនាំពី ឯកឧត្តម រដ្ឋលេខាធិការ មុននឹងចេញដំណើរទៅសិក្សា នាពេលខាងមុខនេះ ៕

ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





