ក្រសួងបរិស្ថានបញ្ជាក់ថាគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជានៅព្រឹកថ្ងៃទី១១ខែមីនា មានភាព«ល្អណាស់»
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥--ក្រសួងបរិស្ថានបានគូសបញ្ជាក់ឲ្យដឹងថាគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាចាប់ពីល្ងាចថ្ងៃទី១០ ដល់ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះមានភាពល្អណាស់។ការលើកឡើងរបស់ក្រសួងបរិស្ថាននេះគឺឃើញថាគុណភាពខ្យល់នៅក្នុងប្រទេសមានភាពល្អណាស់រយៈពេល២ថ្ងៃជាប់គ្នាមកហើយ។
យោងតាមសេចក្ដីជូនដំណឹង ក្រសួងបរិស្ថានសូមជូ នដំណឹងអំ ពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថាសម្រាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៨.១៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ក្រសួងបានលើកឡើងថា ពណ៌ខៀវមាន គុណភាពខ្យល់ល្អណាស់មាន ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តពោធិ័សាត់ ខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ។និង ពណ៌បៃតងមាន គុណភាពខ្យល់ល្អមាន ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តប៉ៃលិន៕



ដោយ៖ ប៊ុនរិទ្ធ





