គណៈប្រតិភូឥណ្ឌាចុះធ្វើទស្សនកិច្ចដើម្បីពិនិត្យមើលវឌ្ឍនភាពការងារអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥-- គណៈប្រតិភូក្រសួងការបរទេសឥណ្ឌាបានចុះមកធ្វើទស្សនកិច្ចប្រាសាទព្រះវិហារ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារអភិរក្ស និងជួសជុសប្រាសាទព្រះវិហារ។

គម្រោងការងារអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ សម្រេចបានការងារមួយចំនួនដូចជា បានរៀបចំការដ្ឋានរួចរាល់ ដំឡើងជើងគ្រែន សាងសង់ផ្លូវវាងការដ្ឋាន សិក្សាប្រព័ន្ធផ្លូវទឹក ភូគព្ភសាស្ត្រ បរិស្ថាន និងផែនការជួសជុលជណ្តើរខាងជើងថ្នាក់ទី១ ជាប់ក្បាលស្ពាននាគ។ គណៈប្រតិភូបានវាយតម្លៃខ្ពស់អំពីលទ្ធផលការងារដែលសម្រេចបានរួមគ្នា និងលើកទឹកឱ្យបន្តកិច្ចសហប្រតិបត្តិការបន្តទៀត។

សូមជម្រាបជូនថា គម្រោងកិច្ចគម្រោងការងារអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសឥណ្ឌា និងកម្ពុជា ដែលបានចុះអនុស្សាណៈ តាំងពីឆ្នាំ២០១៨ មក៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





