ក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅព្រឹកថ្ងៃទី៩មីនា មានភាពល្អណាស់
AKP ភ្នំពេញ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ -- ក្រសួងបរិស្ថានបានគូបញ្ជាក់ឲ្យដឹងថានៅព្រឹកថ្ងៃទី ៩ ខែមីនាឆ្នាំ២០២៥នេះគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាមានភាពល្អណាស់។ សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថាចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៧.៦៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ក្រសួងបានលើកឡើងថាពណ៌ខៀវគុណភាពខ្យល់ល្អណាស់មាន ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ័សាត់ ខេត្តព្រះវិហារ រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តតាកែវ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ។ ចំណែកពណ៌បៃតងគុណភាពខ្យល់ល្អមាន ខេត្តបន្ទាយមានជ័យ និងខេត្តកណ្តាល៕



ដោយ៖ ប៊ុនរិទ្ធ





