ក្រសួងបរិស្ថាន៖គុណភាពខ្យល់ចាប់ពីល្ងាចថ្ងៃទី២៥ ដល់ព្រឹកថ្ងៃ២៦កុម្ភៈមានភាព"ល្អណាស់"
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥--ក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងថាចាប់ពីល្ងាចថ្ងៃទី២៥ ដល់ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាមានភាព"ល្អណាស់"។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៣.២២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តរតនគិរី រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តសៀមរាប ខេត្តកោះកុង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តឧត្តរមានជ័យ៕



ដោយ៖ ប៊ុនរិទ្ធ





