រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំស្តីពីគម្រោងវិនិយោគអភិវឌ្ឍន៍ឧទ្យានសាធារណៈនៅតាមក្រុង-ស្រុក
AKP កណ្ដាល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋបាលខេត្តកណ្តាល ដែលដឹកនាំដោយលោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បើកកិច្ចប្រជុំពិនិត្យ ពិភាក្សាគម្រោងវិនិយោគអភិវឌ្ឍន៍ឧទ្យានសាធារណៈ នៅតាមក្រុង-ស្រុកទាំង១៣ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ។

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ក្នុងការបង្កើតតំបន់សួនឧទ្យាននៅភូមិសាស្ត្រខេត្តកណ្តាល តម្រូវឱ្យអាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវបន្តខិតខំស្វែងរកទីតាំងដែលសមស្រប ដើម្បីបង្កើតជាសួនឧទ្យាន នៅមូលដ្ឋានខ្លួន ប្រយោជន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ និងជាកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញពីលោកអភិបាល អភិបាលរងក្រុង ស្រុកទាំង១៣ របស់ខេត្តកណ្តាល និងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





