រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២៥-២០២៩
AKP កណ្ដាល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្ត ២០២៥-២០២៩ ដែលដឹកនាំដោយ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល។

ក្នុងកិច្ចប្រជុំនោះ លោកអភិបាលរងខេត្តបានស្នើដល់មន្ទីរ អង្គភាព ក្រុង ស្រុកជុំវិញខេត្តទាំងអស់ យកចិត្តទុកដាក់ពិនិត្យលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ ជាពិសេសក្របខ័ណ្ឌអភិវឌ្ឍន៍ឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ព្រោះក្របខ័ណ្ឌអភិវឌ្ឍន៍ជាធាតុសំខាន់សម្រាប់ផែនការអភិវឌ្ឍន៍ដែលគ្រប់មន្ទីរអង្គភាពបានកំណត់គោលបំណង គោលដៅ និងយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងស្នើគ្រប់មន្ទីរទាំងអស់ត្រូវកំណត់សូចនាករឱ្យសមស្របតាម លទ្ធភាពសមត្ថភាពរបស់អង្គភាពនីមួយៗដែលអាចសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ២០២៥-២០២៩ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ។

កិច្ចប្រជុំទទួលបានការអញ្ជើញចូលរួមពីអភិបាលរងក្រុង-ស្រុក កងកម្លាំងទាំងបី មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជុំវិញខេត្តផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





