ឯកឧត្តម ហេង សួរ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គលេខាធិការសហជីពសកល
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥--








ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Atle Høie អគ្គលេខាធិការសហជីពសកល IndustriALL Global Union និងប្រតិភូ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសហជីពសកល IndustriALL Global Union ដឹកនាំដោយលោក Atle Høie អគ្គលេខាធិការនៃសហជីពសកល IndustriALL Global Union ដោយកិច្ចពិភាក្សាផ្តោតលើវឌ្ឍនភាពនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា៕
រូបថត៖ ក្រសួងការងារ





