ពិព័រណ៍ស្នាដៃ “Postcards From Home-ប័ណ្ណប្រៃសណីយ៍ពីស្រុកកំណើត” ពីសិល្បករថតរូបខ្មែរ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥—









ពិធីសម្ពោធពិព័រណ៍ស្នាដៃរបស់សិល្បករថតរូបជនជាតិខ្មែរល្បីឈ្មោះក្នុងឆាកអន្តរជាតិលោក Vandy Vattana មានចំណងជើងថា “Postcards From Home-ប័ណ្ណប្រៃសណីយ៍ពីស្រុកកំណើត” នៅវិចិត្រសាលសិល្បៈត្រជាក់ភ្នែក-Silapak Trotchaek Pneik/ by YK Art House រាជធានីភ្នំពេញ ដែលបានប្រារព្ធធ្វើឡើងកាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ និងបន្តរហូតដល់ថ្ងៃទី៣០ ខែមីនា។
ពិព័រណ៌ស្នាដៃរូបថតរបស់សិល្បកររូបនេះត្រូវបានអ្នករៀបចំកម្មវិធី និងអ្នកគ្រប់គ្រងស្នាដៃ រៀបចំប្លែកពីពិព័រណ៍នានាដោយនៅក្នុងវិចិត្រសាលទាំងអស់គឺតម្រូវឲ្យអ្នកចូលទស្សនាប្រើភ្លើងពិល ឬបើកពិលទូរសព្ទឆ្លុះបញ្ជាំងរូបស្នាដៃដែលបិទជាប់នៅតាមជញ្ជាំងនៃវិចិត្រសាល។
រូបថត៖ លន ហ្សាឌីណា





