សកម្មភាពពលរដ្ឋខ្មែរសែស្រឡាយចិន កំពុងមមាញឹកទិញទំនិញនៅផ្សារនានាក្នុងខេត្តសៀមរាប មុនថ្ងៃបុណ្យចូលឆ្នាំចិន
AKP សៀមរាប ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥—








ជារៀងរាល់ឆ្នាំបងប្អូនប្រជាពលរដ្ឋកាត់សែស្រឡាយចិន តែងតែរៀបចំផ្ទះសម្បែង ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ហើយនៅថ្ងៃចូលឆ្នាំប្រពៃណីចិននៅឆ្នាំ២០២៥នេះ យើងសង្កេតឃើញថា មុនថ្ងៃនៃពិធីបុណ្យ អាជីវករនៅតាមផ្សារនីមួយៗតែងមមាញឹកលក់ដូរ ពិសេសផ្សារធំៗមួយចំនួននៅក្នុងខេត្តសៀមរាប ដោយសារពលរដ្ឋខ្មែរសែស្រឡាយចិន កំពុងនាំគ្នាទិញទំនិញដើម្បីត្រៀមចូលឆ្នាំចិនខាងមុខនេះ។
រូបថត៖ ឃុត សៅ





