សម្តេចក្រឡាហោម ស ខេង អញ្ជើញអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សា ហ៊ុន សែន កំចាយមារ
AKP ព្រៃវែង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥--









សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សា ហ៊ុន សែន កំចាយមារនៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ។
រូបថត៖ AKP-ព្រៃវែង





