យ៉ាងហោចណាស់កម្មកររ៉ែចំនួន ១៧នាក់បានជាប់ក្នុងអណ្ដូងរ៉ែនៅភាគពាយព្យប្រទេសប៉េរូ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានរដ្ឋAndina បាននិយាយថា យ៉ាងហោចណាស់កម្មករ ១៧នាក់ត្រូវបានជាប់នៅក្នុងអណ្តូងរ៉ែមាសតូចមួយនៅភាគពាយព្យនៃតំបន់ La Libertad របស់ប្រទេសប៉េរូ បន្ទាប់ពីអ្នករុករករ៉ែខុសច្បាប់មួយក្រុមបានវាយប្រហារ អណ្តូងរ៉ែ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា អ្នករុករករ៉ែខុសច្បាប់បានបំផ្ទុះប៉មនៅអណ្តូងរ៉ែដែលបណ្តាលឱ្យវាដួលរលំ។ ក្រុមអ្នកជួយសង្គ្រោះបានដាក់ពង្រាយឧបករណ៍ដើម្បីអនុវត្តន៍ប្រតិបត្តិការជួយសង្គ្រោះ។ បច្ចុប្បន្ននេះ អ្នករុករករ៉ែទាំង ១៧នាក់ដែលបាត់ខ្លួនមិនទាន់ត្រូវបានរកឃើញទេ។
ប្រទេសប៉េរូសម្បូរទៅដោយមាស ប្រាក់ ទង់ដែង និងធនធានរ៉ែផ្សេងៗទៀត។ រដ្ឋាភិបាលប៉េរូបាននឹងកំពុងធ្វើការដើម្បីបង្ក្រាបសកម្មភាពរុករករ៉ែខុសច្បាប់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





