ឯកឧត្តម ឃួង ស្រេង អញ្ជើញជួបសំណេះ សំណាល និងចែកអំណោយជូនដល់កងកម្លាំងកងពលតូចលេខ៧០ (ង៧០)
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥--







ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់កងកម្លាំងកងពលតូចលេខ៧០ (ង៧០) ចំនួន២៥នាក់
ដែលបានខិតខំ និងសហការជួយបាញ់ថ្នាំសម្លាប់មូសខ្លានៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញបានល្អប្រសើរនាពេលកន្លងមក នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
រូបថត៖ អុក សុខខឿន





