លោក បៃដិន ព្រមទទួលថា ការឡើងថ្លៃឧស្ម័ននៅសហរដ្ឋអាមេរិកដោយសារការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) បាននិយាយថា ការដាក់ទណ្ឌកម្មមួយផ្សេងទៀតប្រឆាំងនឹងវិស័យថាមពលរបស់ប្រទេសរុស្ស៊ីដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ អាចបង្កើនតម្លៃឧស្ម័ននៅសហរដ្ឋអាមេរិក។
លោកបាននិយាយនៅក្នុងសន្និសីទសាព័ត៌មានមួយថា «វាអាចកើតមានដែលថាតម្លៃឧស្ម័នអាចនឹងកើនឡើងពី ៣ ទៅ ៤សេនក្នុងមួយហ្គាឡុន»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





