វគ្គបណ្តុះបណ្តាលស្តីពី ការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម
AKP ព្រះសីហនុ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥--






ឯកឧត្តម ស៊ុ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម ខេត្តព្រះសីហនុ ឆ្នាំ២០២៥” ជូនដល់សមាសភាពគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត លេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគម និងអាជ្ញាធរពាក់ព័ន្ធ នៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ។
រូបថត៖ គ.ជ.ប





