អ្នកនាំពាក្យ៖ ចិននឹងធ្វើការជាមួយកាហ្សាក់ស្ថាន ដើម្បីលើកកម្ពស់ទំនាក់ទំនងទៅកាន់កម្រិតថ្មី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គូវ ចៀគុន (Guo Jiakun) បាននិយាយថា ប្រទេសចិននឹងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះជាមួយប្រទេសកាហ្សាក់ស្ថាន និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីមួយនៅក្នុងឆ្នាំថ្មីនេះ។
លោក ហ្គូវ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសកាហ្សាក់ស្ថាន ដើម្បីបង្កើតភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងរវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ពួកគេ និងផ្តល់នូវការយល់ដឹងរួមរបស់ប្រមុខរដ្ឋទាំងពីរ។
យោងតាមអ្នកនាំពាក្យបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានវិវត្តន៍ទៅជាទំនាក់ទំនងដ៏រឹងមាំ និងពហុភាគីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយដំណើរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់នៅកម្រិតផ្សេងៗ ហើយមានទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចកាន់តែរឹងមាំ។
លោក ហ្គូវ បានការឆ្លើយតបទៅនឹងការកត់សម្គាល់របស់ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាសស៊ីម ចូម៉ាត តូកេវ (Kassym-Jomart Tokaev) នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា ប្រទេសកាហ្សាក់ស្ថាន គឺជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់បំផុតសម្រាប់ប្រទេសចិន ហើយការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសចិន នៅតែជាគោលដៅសំខាន់សម្រាប់ផ្នែកការទូតកាហ្សាក់ស្ថាន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





