អ្នកស្លាប់ដោយសារការរញ្ជួយដីនៅទីបេកើនឡើងដល់ ១២៦នាក់
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- អ្នកស្លាប់ដោយសារការរញ្ជួយដីនៅទីបេបានកើនឡើងដល់ចំនួន ១២៦នាក់ ដោយមាន ១៨៨នាក់ផ្សេងទៀតបានរងរបួស។
ទូរទស្សន៍ចិនភាគកណ្តាលបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៩៥នាក់បានស្លាប់ និង ១៣០នាក់បានរងរបួស។
ការរញ្ជួយដីបានបំផ្លាញអគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ កងទ័ពជាង ៤០០នាក់បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។ មនុស្សមួយចំនួនត្រូវបានជម្លៀសចេញពីតំបន់គ្រោះមហន្តរាយ។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានបញ្ជាឱ្យរាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលអាចធ្វើទៅបានត្រូវអនុវត្ត ដើម្បីដោះស្រាយបញ្ហាក្រោយពីមានគ្រោះមហន្តរាយ។
នៅពេលមុននេះ ការស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបានរាយការណ៍ថា ការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័របានវាយប្រហារតំបន់ស្វយ័តទីបេនៅតាមព្រំដែនប្រទេសនេប៉ាល់។ ចំណុចកណ្តាលរបស់គ្រោះរញ្ជួយដីនេះមានចម្ងាយ ១០គីឡូម៉ែត្រ និងជម្រៅ ១៦៣គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Shigatse ដែលមានប្រជាជនរស់នៅប្រមាណ ៨០.០០០នាក់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





