គណៈប្រតិភូនៃសម្ព័ន្ធរដ្ឋាភិបាលជប៉ុនទៅបំពេញទស្សនកិច្ចនៅប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ -- អ្នកនាំពាក្យនៃនាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បាននិយាយកាលពីថ្ងៃអង្គារថា គណៈប្រតិភូនៃសម្ព័ន្ធដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុននឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា។
អ្នកនាំពាក្យលោក ហ៊ូ ហ្សៅមីង (Hu Zhaoming) បាននិយាយថាភាគីទាំងពីរនឹងរួមគ្នារៀបចំកិច្ចប្រជុំលើកទី៩ នៃកិច្ចចរចាបក្សកាន់អំណាចចិន-ជប៉ុន។
យោងតាមលោក ហ៊ូ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូដឹកនាំដោយអគ្គលេខាធិការ លោក ហ៊ីរ៉ូស៊ី ម៉ូរីយ៉ាម៉ា (Hiroshi Moriyama) មកពីគណបក្សប្រជាធិបតេយ្យសេរី និងអគ្គលេខាធិការ លោក ម៉ាកូតូ នីស៊ីដា (Makoto Nishida) មកពីគណបក្ស Komeito ធ្វើឡើងតាមការអញ្ជើញរបស់បក្ស CPC ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





