ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជូបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤—




ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា នៅទីស្តីការក្រសួង នៅទីស្តីការក្រសួងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ ភាគីទាំងពីរបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីដែលល្អប្រសើរស្រាប់ និងកិច្ចសហប្រតិបត្តិការពហុវិស័យឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។
រូបថត៖ ក្រសួងការបរទេស





