ស្ថានទូតចិនរំលឹកសហរដ្ឋអាមេរិកថា ទណ្ឌកម្មមិនអាចដាក់ចេញដោយគ្មានភស្តុតាងទេ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ -- លោក លុយ ប៉េងយូ (Liu Pengyu) អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រាប់សារព័ត៌មានស្ពុតនីក (Sputnik) ថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាចិន គឺគ្មានមូលដ្ឋានទេ ហើយប្រទេសចិនប្រឆាំងដាច់ខាតចំពោះវិធីសាស្រ្តបែបនេះ។
លោក លុយ ប៉េងយូ បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណើមួយដើម្បីធ្វើអត្ថាធិប្បាយលើការដាក់ទណ្ឌកម្មចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងវិស័យអ៊ីនធឺណិតថា «សហរដ្ឋអាមេរិកបានធ្វើការសន្និដ្ឋានដោយគ្មានភស្តុតាង និងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ព្រមទាំងលាបពណ៌ប្រឆាំងនឹងប្រទេសចិន និងការដាក់ទណ្ឌកម្មទៅលើអង្គភាពរបស់ចិន ដែលជាការមិនទទួលខុសត្រូវបំផុត និងជាការយល់ច្រឡំសុទ្ធសាធ»។
រតនាគារសហរដ្ឋអាមេរិកកាលពីមុន បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន Integrity Technology Group (ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Yongxin Zhicheng) ដោយចោទប្រកាន់ថាខ្លួនបានផ្សព្វផ្សាយការវាយប្រហារតាមអ៊ីនធឺណិតរបស់រដ្ឋ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





