កងទ័ពអ៊ុយក្រែនបាត់បង់ទាហានជាង ៤៤៥នាក់នៅតំបន់ឃឺស ក្នុងរយៈពេលមួយថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិរុស្ស៊ីបានជូនដំណឹងថា កងទ័ពអ៊ុយក្រែនបានបាត់បង់ទាហានជាង ៤៤៥នាក់នៅតំបន់ឃឺស ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ។
ក្រសួងបាននិយាយថា «ការបាត់បង់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនសរុបមានទាហានជាង ៤៤៥នាក់ នាវាផ្ទុករថពាសដែក រថពាសដែក១៣គ្រឿង និងរថយន្ត ២២គ្រឿងត្រូវបានបំផ្លាញ»៕
ដោយ៖ មូល មិនា (ប្រភព៖ តាសស៍)





