អ៊ូសបេគីស្ថានប្រកាសថា ឆ្នាំ ២០២៥ ជាឆ្នាំការពារបរិស្ថាន និងសេដ្ឋកិច្ចបៃតង
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ -- យោងតាមសេវាសារព័ត៌មានរបស់ប្រធានាធិបតីអ៊ូសបេគីស្ថាន បានឱ្យដឹងថា លោក សាវកាត់ មៀហ្សីយ៉ូយ៉េវ (Shavkat Mirziyoyev) បានប្រកាសថា ឆ្នាំ២០២៥ ជាឆ្នាំនៃការការពារបរិស្ថាន និងសេដ្ឋកិច្ចបៃតងសម្រាប់ប្រទេស។
សេចក្តីថ្លែងការណ៍ពីសេវាសារព័ត៌មានបាននិយាយថា គោលដៅចម្បងរបស់ប្រទេសគឺដើម្បីបង្កើតតុល្យភាពប្រកបដោយនិរន្តរភាពរវាងប្រព័ន្ធសេដ្ឋកិច្ច និងបរិស្ថាន ក៏ដូចជាឱកាសកាន់តែច្រើនសម្រាប់អាជីវកម្ម។
ប្រធានាធិបតីអ៊ូសបេគីស្ថានបាននិយាយបន្ថែមទៀតថា ប្រទេសនេះនឹងបន្តធ្វើការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារទ្រព្យសម្បត្តិឯកជន និងទាក់ទាញការវិនិយោគបរទេសយ៉ាងសកម្ម។
លោក មៀហ្សីយ៉ូយ៉េវ បានវាយតម្លៃឆ្នាំ២០២៤ ថា ជា«វិបុលភាព និងគំនិតនៃប្រទេសបេគីស្ថានថ្មីកំពុងក្លាយជាការពិត» ដោយលោកបានបញ្ជាក់ថា អាជ្ញាធរបេគីស្ថានកំពុងបង្កើននៅលើឆាកអន្តរជាតិក្នុងនាមជាប្រទេសប្រកួតប្រជែង និងជាដៃគូដែលអាចទុកចិត្តបាន។ ឆ្នាំ២០២៤ ត្រូវបានប្រកាសថាជាឆ្នាំនៃការគាំទ្រសម្រាប់យុវជន និងអាជីវកម្មនៅប្រទេសអ៊ូសបេគីស្ថាន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





