រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-វៀតណាម បើកកិច្ចប្រជុំទ្វេភាគី និងចុះហត្ថលេខាលើពិធីសារកិច្ចសហប្រតិបត្តិការឆ្នាំ២០២០-២០២១ តាមប្រព័ន្ធវីដេអូ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ -- សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំទ្វេភាគី និងចុះហត្ថលេខាលើ ពិធី សារកិច្ច សហប្រតិបត្តិការឆ្នាំ២០២០-២០២១ ជាមួយ នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួង ការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធ Video conference។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ បានធ្វើឡើងនៅអគារមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោ ធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ជារដ្ឋលេខាធិការ អគ្គមេបញ្ជាការរង មេបញ្ជាការ ទាំងបីប្រភេទ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ថ្នាក់ដឹកនាំតាមបណ្តាស្ថាប័ន ចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការជាច្រើនរូបទៀតផងដែរ៕


ដោយ សំ សាម៉ន





