លោកជំទាវបណ្ឌិត សឿ សុជាតា សំ ណេះសំណាលជាមួយនិវត្តន៍ជននិងពិនិត្យភ្នែកចែកវ៉ែនតាឥតគិតថ្លៃ
AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦--លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានចុះជួបសំណេះសំណាលជាមួយនិវត្តន៍ជននិងពិនិត្យភ្នែកចែកវ៉ែនតាដោយឥតគិតថ្លៃនៅសង្កាត់កំពង់ ឆ្នាំ ងក្រុងកំពង់ឆ្នាំងខេត្តកំពង់ ឆ្នាំងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង លោក លោកស្រី ក្រុមការងារថ្នាក់កណ្តាល ខេត្ត ក្រុង សង្កាត់ចូលរួមផងដែរ។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត សឿ សុជាតា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា និងលោកជំទាវ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាជនយើងដែលតែងតែមានការសណ្តោសប្រណី និងចាត់មន្ត្រីចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់មូលដ្ឋានយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋទូទៅ ជាពិ សេសលើស្ត្រីក្រីក្រលំបាក មានជំងឺធ្ងន់ធ្ងរ និងខ្វះលទ្ធភាពក្នុងការទទួលសេវាព្យាបាលជាដើម។

ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិតបានបន្តថា ក្រោមការឧបត្ថម្ភនិងសហការពីអង្គការហ្វ្រេតហ្វេលឡូ ព្រមទាំងក្រុមហ៊ុនអេស៊ីល័រ កម្ពុជា បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ប្រជាពលរដ្ឋ ទាំងអស់ដែលអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះចំនួនជាង ១០០នាក់ ជាមោទនៈភាពយ៉ាងក្រៃឡែងដែលប្រជាពលរដ្ឋទាំងអស់បានអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺនាពេលនេះសុទ្ធតែបានបង្ហាញនូវភាពជឿជាក់នូវការព្យាបាលផ្នែកវិទ្យាសាស្ត្រ ព្រោះកន្លងមកមានអ្នកជម្ងឺមួយ ចំនួនជឿលើការបន់ស្រន់ ជាទំនាមទំលាប់មួយ តែទោះជាយ៉ាងណាក៏ដោយផ្នែកវិជ្ជសាស្ត្រអាចជួយសង្គ្រោះយើងបានទាន់ពេលវេលា។

ស្របគ្នានេះដែរលោកជំទាវបណ្ឌិតបានកត់សម្គាល់ទៀតថា សុខភាពមាតាទារកនិងកុមារជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការខិតខំបន្តដើម្បីសម្រេចគោលលដៅអភិវឌ្ឍដែលសំដែងនូវឆន្ទះខ្ពស់ក្នុងការបន្តរួមចំណែកការងារលើកកម្ពស់សុខ ភាពស្ត្រីកុមារនិងទារកនៅក្នុងព្រះរាជា ណាចក្រកម្ពុជាជាពិសេសការកាត់ បន្ថយអត្រាស្លាប់របស់មាតានិងទារកនៅពេលកំពុងសម្រាលកូននិងក្រោយ ពេលសម្រាលកូននោះ។ យកចិត្តទុកដាក់ឱ្យបានស៊ីជម្រៅថែមទៀតដល់ការបណ្តុះបណ្តាលជំនាញពេទ្យឆ្មបនិងលើកកម្ពស់សីលធម៌ល្អក្នុងការសង្គ្រោះនិងសំដែងនូវឆន្ទះខ្ពស់ក្នុងការបន្តរួម ចំណែកការងារលើកកម្ពស់សុខភាពផងដែរ។

ថ្លែងក្នុងបរិបទនះលោកជំទាវបណ្ឌិត សឿ សុជាតា និងក្រុមការងារបាន ដល់គ្រួសារនិវត្តជនចំនួន១០០នាក់ក្នុងម្នាក់ៗទទួលបានៈអង្ករ ២០គីឡូ, ម្សៅស៊ុបឈ្នះ៤០០ក្រាមចំនួន ១កញ្ចប់, ទឹកសណ្តែក ១កេស, សៀវភៅសរសេរ ២ក្បាល,ប៊ិច ២ដើម, ថ្នាំដុសធ្មេញនិងច្រាស់ដុសធ្មេញ១ឈុត, សារ៉ុង១ និង ថវិកា ២០០០០៛(២ម៉ឺនរៀល)ផងដែរ ក្នុងនោះមាក្រុមការងារអង្គការភ្នែកហ្រ្វេតហែលឡូនិងក្រុមហ៊ុនអេសសែលល័រសហកការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរដ្ឋាភិបាល ចុះពិនិត្យភ្នែកនិងចែកវ៉ែនតាដោយឥតគិតថ្លៃ៕
ដោយ៖ បៃ ស៊ីថុន





