អង្គការ MCC បង្ហញនូវភាពសម្បូរបែបពពួកសត្វឥតឆ្អឹងខ្នងតូចរហូតដល់ត្រីដែលមានទំហំធំបំផុតសមុទ្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦-- ក្នុងឱកាសទិវាជីវៈចម្រុះអន្តរជាតិនេះ អង្គការ MCC នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានអបអរសាទរនូវភាពសម្បូរបែបដ៏អស្ចារ្យនៃសមុទ្រកម្ពុជា ចាប់តាំងពីពពួកសត្វឥតឆ្អឹងខ្នងតូចៗ ដូចជា សត្វខ្យងសមុទ្រគ្មានសំបក (Nudibranch) រហូតដល់ត្រីដែលមានទំហំធំបំផុតនៅក្នុងសមុទ្រ គឺត្រីបាណន់គីង្គក់។

ជីវៈចម្រុះគឺជាបណ្ដាញនៃភាវរស់គ្រប់ប្រភេទ ដូច្នេះហើយទើបវាអាចជួយឱ្យប្រព័ន្ធធម្មជាតិមានដំណើរការ មានភាពធន់ និងមានជីវិតរស់រវើក ពោលគឺវាជាប្រព័ន្ធទ្រទ្រង់ជីវិតមនុស្សជាតិយើង។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធអេកូឡូស៊ីនៅជុំវិញពិភពលោកកំពុងតែជួបបញ្ហា ដោយសារតែការបាត់បង់ជម្រកធម្មជាតិ ការបំពុលបរិស្ថាន និងការប្រែប្រួលនៃអាកាសធាតុ។

រាល់ពេលដែលយើងសម្លឹងមើលទៅសមុទ្រនៅជុំវិញខ្លួន យើងតែងតែនឹកឃើញពីកត្តាប្រឈម និងហានិភ័យដែលវាកំពុងតែជួប។ នេះជាមូលហេតុដែលការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រកម្ពុជា៕


ដោយ ណយ នឿន (ប្រភព៖ MCC)





