វេទិកាហិរញ្ញវត្ថុយុទ្ធសាស្រ្ត ស្វែងរកការប្រែក្លាយទីក្រុងសូហ្វីយ៉ាទៅជាមជ្ឈមណ្ឌលសកលលោកនៃនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ -- វេទិកាហិរញ្ញវត្ថុយុទ្ធសាស្ត្រសូហ្វីយ៉ាឆ្នាំ២០២៦ បានធ្វើឡើងនៅទីក្រុងសូហ្វីយ៉ារបស់ប្រទេសប៊ុលហ្គារីកាលពីថ្ងៃព្រហស្បតិ៍។ វាត្រូវបានរៀបចំឡើងដោយ C4BG2 ដែលជាបណ្តាញអ្នកជំនាញ និងអ្នកសិក្សាឈានមុខគេរបស់ប្រទេសប៊ុលហ្គារី រួមគ្នាជាមួយ Bloomberg TV និងសហការជាមួយទីភ្នាក់ងារលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមប៊ុលហ្គារី។
គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្លាស់ប្តូរទីក្រុងសូហ្វីយ៉ាទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) សកលលោក និងដាក់ប្រទេសប៊ុលហ្គារីជាប្រភព និងជាអ្នកបង្កើតនវានុវត្តន៍ហិរញ្ញវត្ថុ។ វេទិកានេះប្រមូលផ្តុំអ្នកជំនាញប៊ុលហ្គារី ថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្ម និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងមូលធនបណ្តាក់ទុននៅក្នុងតំបន់ ដើម្បីបង្កើតបរិយាកាសមួយដែលក្រុមហ៊ុនប៊ុលហ្គារីអាចរីកចម្រើន ភ្ជាប់ទំនាក់ទំនង និងនាំចេញនវានុវត្តន៍ទៅកាន់ទីផ្សារពិភពលោក។
បេសកកម្មចម្បងនៃគំនិតផ្តួចផ្តើមនេះ គឺការនាំចេញនវានុវត្តន៍FinTech ដោយផ្តោតទៅលើទីផ្សារពិសេសមួយ ដែលប្រទេសប៊ុលហ្គារីអាចសម្រេចបាននូវភាពជាអ្នកដឹកនាំជាសកល ដោយមានការគាំទ្រពីបណ្តាញសាស្ត្រាចារ្យប៊ុលហ្គារីជាង ៥០នាក់មកពីសាកលវិទ្យាល័យល្បីៗនិងអ្នកជំនាញជាង ១.០០០នាក់នៅទីក្រុងញូវយ៉ក ទីក្រុងឡុងដ៍ សិង្ហបុរីហុងកុង ហ្សូរីច ហ្វ្រែងហ្វើត ប៉ារីស ឌូបៃ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





