រូបថតប្រចាំសប្តាហ៍៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាតំបន់ឧស្សាហកម្មឈានមុខមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចទាំង៣៤ នៅទូទាំងប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ —

1

2

3

4

5

6

7

8

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០០៦ ហើយចាប់តាំងពីបើក ដំណើរការមក តំបន់នេះបានប្រែក្លាយជាតំបន់ឧស្សាហកម្មឈានមុខគេនៅកម្ពុជា នាពេល បច្ចុប្បន្ននេះ។ គេសង្កេតឃើញថា វាជាកន្លែងដែលទាក់ទាញឧស្សាហករ និងវិនិយោគិនឈានមុខមួយ ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំង៣៤ នៅទូទាំងប្រទេសកម្ពុជា ដែល បានទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញស្ថិតនៅតំបន់ជាយក្រុងភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ តាម បណ្តោយផ្លូវជាតិលេខ៤ ហើយវាជាតំបន់ឧស្សាហកម្មដែលមានឯកសិទ្ធិសេដ្ឋកិច្ចមួយ ។ ទីនោះគឺជាតំបន់ដែលផ្តល់សេវាកម្មរដ្ឋបាលសម្រាប់ឧស្សាហកម្ម និងការនាំចេញ និងជាតំបន់ មួយ ដែលមានទីតាំងប្រកបដោយយុទ្ធសាស្រ្តដ៏មានសក្តានុពល ក៏ដូចជាច្រកទៅកាន់ទីផ្សារ ពិភពលោក តាមគ្រប់មធ្យោបាយដឹកជញ្ជូន ដូចជាតាមផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក និងផ្លូវដែក។

ដោយ ហ៊ុន យុទ្ធគុណ និងហ៊ូ វៃ

 

Share
    Download PDF

Comments are closed.