លោក វែនស៍៖ លោក វីតកូហ្វ មានសុទិដ្ឋិនិយមបន្ទាប់ពីបានជួបជាមួយលោក ពូទីន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ -- អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី វែនស៍ បានថ្លែងថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក ស្ទីវ វីតកូហ្វ មានសុទិដ្ឋិនិយម បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី។
លោកបានប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងស៊ីនស៊ីនណាទី រដ្ឋអូហៃយ៉ូ ថា «ខ្ញុំគិតថា លោក ស្ទីវ បានចូលរួមក្នុងដំណើរការនេះឡើងវិញ។ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ លោកបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំទាំងរុស្ស៊ី និងអ៊ុយក្រែន។ លោកមានអារម្មណ៍សុទិដ្ឋិនិយម»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





