កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តរបស់លេខាធិ ការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានចំណុះក្រសួងមហាផ្ទៃ
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦--ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តការងារដែលសម្រេចបានកន្លងមក ព្រមទាំងពិនិត្យបញ្ហាប្រឈម និងចំណុចខ្វះខាតដែលត្រូវបន្តកែលម្អ ដើម្បីធានាឱ្យការអនុវត្តការងារប្រព្រឹត្ត ទៅប្រកប ដោយប្រសិទ្ធភាព និងសម្រេ ចបានលទ្ធផលកាន់តែល្អប្រសើរ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លេខាធិ ការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានចំណុះក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រធាន អនុប្រធានអង្គភាព សមាជិកអង្គភាពចំណុះលេខាធិការដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើន
រូប។

អង្គប្រជុំបានពិភាក្សាលើការងារសម្រ បសម្រួល និងគាំទ្រក្រុមការងាររាជរដ្ឋាភិបា លចុះមូលដ្ឋាន ការប្រមូល និងរៀបចំព័ត៌មានពាក់ព័ន្ធនឹងលទ្ធផលការងារ ព្រមទាំងការពង្រឹងកិច្ចសហការរវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋានមានភាពរលូន និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន។

ជាមួយគ្នានេះ អង្គប្រជុំបានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់លើទិសដៅការងារបន្ត ដោយផ្ដោតលើការពង្រឹងការរៀបចំផែនការ ការបែងចែកភារកិច្ច និងការតាមដានត្រួតពិនិត្យលទ្ធផលការងារឱ្យបានជាប្រចាំ ព្រមទាំងជំរុញការទទួ លខុសត្រូវរបស់អង្គភាព និងមន្ត្រីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធ ភាពនៃការបំពេញការងាររបស់លេខាធិការដ្ឋាន។

ក្នុងឱកាសនៃការដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខា ធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានចំណុះក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហការផ្ទៃក្នុង ការផ្ដល់ព័ត៌មាន និងរបាយការណ៍វឌ្ឍនភាពការងារឱ្យបានទៀងទាត់ ព្រមទាំងការអនុវត្តភារកិច្ចតាមផែនការដែលបានកំណត់ ដើម្បីរួមចំណែកគាំទ្រដល់ការអនុវត្តគោលន យោបាយរបស់រាជរដ្ឋាភិបាល និងការបម្រើផលប្រយោជន៍របស់ប្រជាពល រដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិ ទ្ធភាព៕
ដោយ៖ ចាន់ សុភឿន ,ប្រភព៖ ក្រសួងមហាផ្ទៃ





