កិច្ចប្រជុំលើកទី២ រវាង UNCLOS ជាមួយកម្ពុជា និងថៃ នឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល ICJ
AKP ហូឡង់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦–




ទិដ្ឋភាពនៃវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ (PCA) ដែលគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ។
សូមរម្លឹកថា កិច្ចប្រជុំលើកទី១ បានប្រព្រឹត្តិទៅកាលពីខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាភ្នាក់ងារតំណាងកម្ពុជា ខណៈភាគីថៃដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ស៊ីហាស័ក្ត ភួងកេតកែវ។
រូបថត៖ គល់ រ៉េននី





