អគ្គលេខាធិការរង គ.ជ.គ.ម ចូលរួម សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការបញ្ជ្រាបបញ្ហាប្រែប្រួលអាកាសធាតុ
AKP ភ្នំពេញថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៦– លោក ប្រាក់ គីមហុង អគ្គលេខាធិការរង គណៈកម្មាធិការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ.ជ.គ.ម. នៅថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញក្នុង ‹‹សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការបញ្ជ្រាបបញ្ហាប្រែប្រួលអាកាសធាតុ និងចល័តភាពប្រជាជន ទៅក្នុងផែនការត្រៀមបង្ការគ្រោះមហន្តរាយ និងឆ្លើយតបបន្ទាន់សុខភាពសាធារណៈនៅកម្ពុជា›› នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង ។

លោក ប្រាក់ គីមហុង អគ្គលេខាធិការរង គណៈកម្មាធិការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា សិក្ខាសាលាត្រូវបានរៀបចំឡើងក្នុងគោលបំណង ណែនាំអំពីគម្រោងស្តីពីការបញ្ជ្រាបបញ្ហាប្រែប្រួលអាកាសធាតុ និងចល័តភាពប្រជាជន ទៅក្នុងផែនការត្រៀមបង្ការគ្រោះមហន្តរាយ និងឆ្លើយតបបន្ទាន់សុខភាពសាធារណៈ ។

សិក្ខាសាលានេះគាំទ្រដោយ មូលនិធិអភិវឌ្ឍន៍ IOM តាមរយៈ IOM ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាង IOM លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ៕

ដោយ៖ ណយ នឿន (ប្រភព៖គណៈកម្មាធិការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ )





