ឯកឧត្ដម ឃួង ស្រេង នាំយកអំណោយរបស់សម្តេចមហាបវរធិបតី និងលោកជំទាវ ជូនដល់កងកម្លាំងជួរមុខដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦-- គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងជួរមុខដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព និងសួរសុខទុក្ខនាយទាហាន ពលទាហាន នាយនគរបាល និងពលនគរបាល នៃកងពលធំអន្តរាគមន៍លេខ៣កងពលតូចអន្តរាគមន៍លេខ៩ កងនគរបាលជាតិវរសេនាតូចការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ឈរជើងការពារតំបន់អូរអាឡៃ ខេត្តស្ទឹងត្រែង ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយ ពិធីនេះបានធ្វើឡើងរួមគ្នានៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៃយោធភូមិភាគទី១ ខេត្តព្រះវិហារ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ការលះបង់របស់កងកម្លាំងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែនទាំងអស់បានលះបង់សាច់ស្រស់ ឈាមស្រស់ដោយយកទ្រូងទៅធ្វើជាខែលការពារជាតិនិងប្រជាជនពីចោរឈ្លានពាន ជាពិសេសគឺការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងថែរក្សាការពារនូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលសម្រេចបានដោយសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី តាមរយៈការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ។
ឯកឧត្តម ឃួង ស្រេង ក៏បានសរសើរចំពោះកងកម្លាំងជួរមុខទាំងអស់ ចំពោះភាពអត់ធ្មត់ខ្ពស់បំផុតគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលបើទោះបីមានការញុះញង់ អុចអាលនិងចង់បង្កសង្គ្រាមពីចោរឈ្លានពានយ៉ាងណាក្តី។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខ និងផ្តល់អំណោយនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំង និងសបញ្ជាក់យ៉ាងច្បាស់នូវអត្ថន័យយ៉ាងធំធេង ពីការរួមសុខរួមទុក្ខការយកចិត្តទុកដាក់ ការគិតគូរពីសុខទុក្ខការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ក្នុងស្មារតីស្នេហាជាតិ “ខ្មែរតែមួយ”។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ក៏បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនកងកម្លាំងជួរមុខខាងលើនេះក្នុងនោះរួមមាន៖ ឧបត្ថម្ភជូនកងពលធំអន្តរាគមន៍លេខ៣ ថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល)។ រៀបចំអគារសាលប្រជុំថ្មី ថវិកាចំនួន ២០.០០០$ (ពីរម៉ឺនដុល្លារ)។ ឧបត្ថម្ភ ប្រេង ម៉ាស៊ូត សម្ភារ និងគ្រឿងឧបភោគ បរិភោគ ដូចជាមី ទឹកប រិសុទ្ធទឹកត្រី+ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ប្រេងឆា ទឹកសណ្តែក។ ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ៩ ថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល)។ វរសេនាតូចលេខ ៣៩១,៣៩២,៣៩៣,៣៩៤,៣៩៥ ចំនួន៥វរសេនាតូច ក្នុង០១វរសេនា ឧបត្ថម្ភថវិកាចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល)។ សាងសង់អាងស្តុកទឹកក្នុងដីធ្វើអំពីបេតុង ចំនួន៧អាង សរុបថវិកាចំនួន ៤៣.៣៨៦.០០០៛ (សែសិបបីលានបីសែនប្រាំបីម៉ឺនប្រាំមួយពាន់រៀល)។ប្រេងឈូសឆាយអគារជុំវិញទីបញ្ជាការកងពល ចំនួន ១០.០០០L (មួយម៉ឺនលីត្រ)។ ទិញគោយន្តកន្ត្រៃចំនួន ៣ឈុត អស់ថវិកាចំនួន ៤០.២០០.០០០៛ (សែសិបលានពីរសែនរៀល)។

ឧបត្ថម្ភ ប្រេងម៉ាស៊ូត សម្ភារ និងគ្រឿងឧបភោគបរិភោគ សម្ភារ និងគ្រឿងឧបភោគបរិភោគ ដូចជាមី ទឹកបរិសុទ្ធទឹកត្រី+ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ប្រេងឆា ទឹកសណ្តែក។ ឧបត្ថម្ភជូនវរនគរបាលការពារព្រំដែន៧៩៣ ថវិកាចំនួន ១០.០០០.០០០៛ (ដប់លានរៀល) ឧបត្ថម្ភប្រេងម៉ាស៊ូត សម្ភារ និងគ្រឿងឧបភោគបរិភោគ ដូចជាមី ទឹកបរិសុទ្ធទឹកត្រី+ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ប្រេងឆា ទឹកសណ្តែក។ ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ១២៨ ថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល)។វរសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥ វរសេនាតូច ក្នុង១វរសេនា ឧបត្ថម្ភថវិកាចំនួន២០.០០០. ០០០៛ (ម្ភៃលានរៀល) កសាងលេណដ្ឋានបញ្ជា(បេតុង)១កន្លែង អស់ថវិកាចំនួន ៣៩.៥០០.០០០៛ (សាមសិបប្រាំបួនលាន ប្រាំសែនរៀល) ទិញគោយន្តកន្ត្រៃចំនួន៣ឈុត អស់ថវិកាចំនួន ៣៣.២១០.០០០៛ (សាមសិបបីលានពីរសែនមួយម៉ឺនរៀល)។ ឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគ។ ឧបត្ថម្ភថវិកាចំនួន២០.០០០.០០០៛ (ម្ភៃលានរៀល)។ ឧបត្ថម្ភសម្ភារ និគ្រឿងឧបភោគបរិភោគ ដូចជាមី ទឹកបរិសុទ្ធទឹកត្រី+ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ប្រេងឆា ទឹកសណ្តែក។ យោធភូមិភាគ១ ថវិកាចំនួន ៥.០០០.០០០៛ (ប្រាំលានរៀល)៕


ដោយ សួស សំរិត





