ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ អញ្ជើញរាប់បាត្របញ្ចប់វេនបិណ្ឌទី៧ ឆ្លងចូលវេនបិណ្ឌទី៨ នៅវត្តគោករមៀត
AKP បន្ទាយមានជ័យ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦---ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោក ជំទាវ ព្រមទាំងឯកឧត្តម-លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយ មានជ័យ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីបញ្ចប់ការកាន់វេនបិណ្ឌទី៧ និងឆ្លងចូលវេនបិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃ ណីជាតិខ្មែរ នៅវត្តគោករមៀត ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទ បាននាំយកចង្ហាន់ ទេយ្យទាន និងគ្រឿងបរិក្ខារផ្សេងៗ ប្រគេនព្រះសង្ឃ ដោយប្រកបដោយសទ្ធាជ្រះថ្លា និងគោរពតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាមូលដ្ឋានសំខាន់មួយនៃអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ។
ឯកឧត្តម កែ គឹមយ៉ាន បានមានប្រសា សន៍ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ដែលបានបន្សល់ទុកពីបុព្វបុរស និងត្រូវបានប្រជាពលរដ្ឋខ្មែរប្រកាន់ខ្ជាប់ជាបន្តប ន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់។ ការចូលរួមធ្វើបុណ្យនេះ មិនត្រឹមតែជាការឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតិការដែលបានចែកឋានទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់កូនចៅ និងក្រុមគ្រួសារជួបជុំគ្នា ពង្រឹងសាមគ្គីភាព និងថែរក្សាប្រពៃណីវប្បធម៌ជាតិ។

ឯកឧត្តមបានបញ្ជាក់ថា ការរក្សាប្រពៃណីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាការចូលរួមថែរក្សាមរតកវប្បធម៌ និងអរិយធម៌ខ្មែរ ព្រមទាំងជួយឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ យល់ដឹង និងបន្តអនុវត្តប្រពៃណីដ៏ល្អនេះឱ្យបានគង់វង្ស។
ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបបន្តចូលរួមថែរក្សាសុខសន្តិភាព សាមគ្គីភាព និងការគោរពប្រពៃណីទំនៀមទម្លាប់ជាតិ ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យតាមសទ្ធាជ្រះថ្លា។

ពិធីរាប់បាត្រនេះ ក៏បានឆ្លុះបញ្ចាំងពីការរួមចំណែករបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងការលើកស្ទួយ និងអភិរក្សព្រះពុទ្ធសាសនា ព្រមទាំងប្រពៃណីវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តម-លោក ជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ារី ឯកឧត្តម អ៊ុ រាត្រី និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ បានចូលរួមប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ព្រមទាំងឧទ្ទិសមហាកុសលជូនដល់បុព្វការីជន និងញាតិមិត្តដែលបានចែកឋានទៅកាន់លោកខាងមុខ។
ការរាប់បាត្រប្រកបដោយសទ្ធាជ្រះថ្លានេះ បានបង្កើតនូវបរិយាកាសស្ងប់ស្ងាត់ សាមគ្គី និងកក់ក្តៅ ដោយមានប្រជាពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ ស្របពេលដែលពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌកំពុងប្រព្រឹត្តទៅនៅតាមវត្តអារាមនានាទូទាំងប្រទេស។
វេនបិណ្ឌនីមួយៗ គឺជាឱកាសមួយដែលពុទ្ធបរិស័ទបាននាំយកចង្ហាន់ និងទេយ្យទានទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន និងញាតិមិត្ត ព្រមទាំងធ្វើទាន ស្តាប់ធម៌ និងប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា។ ប្រពៃណីនេះបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតសង្គម និងវប្បធម៌របស់ប្រជាជាតិខ្មែរ។

គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំ បិណ្ឌ មិនត្រឹមតែមានអត្ថន័យខាងជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាមួយសម្រាប់បង្កើនភាពស្និទ្ធស្នាលរវាងសមាជិកគ្រួសារ សហគមន៍ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ព្រមទាំងជាកម្លាំងជំរុញឱ្យប្រពៃណីវប្បធម៌ខ្មែរបន្តរស់រវើក និងគង់វង្សតទៅមុខទៀត៕
ដោយ៖ឈុនសារ៉ាត





