លោកជំទាវ ទុយ សិរីរតនៈ បន្តចុះសួរសុខទុក្ខនិវត្តជន ដែលជាអតីតមន្ត្រីរាជការបម្រើការងារនៅក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦--






លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យព័ត៌មាន (អ.ន.ក. វិស័យព័ត៌មាន) អញ្ជើញដឹកនាំក្រុមការងារបន្តចុះសួរសុខទុក្ខនិវត្តជនចំនួន ២រូបទៀត៖ លោក ផន សុភា អតីតមន្ត្រីរាជការបម្រើការងារនៅអធិការដ្ឋាន និងលោក អ៊ុ ភុន អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
រូបថត៖ ឡុង ដេវីត





