លោកជំទាវ ទុយ សិរីរតនៈ អញ្ជើញចុះសួរសុខទុក្ខនិវត្តជនលោក ចៅ សំអ៊ូច អតីតមន្ត្រីរាជការបម្រើការងារនៅ AKP
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦--





លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យព័ត៌មាន (អ.ន.ក. វិស័យព័ត៌មាន) អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិវត្តជនលោក ចៅ សំអ៊ូច អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទីភា្នក់ងារសារព័ត៌មានកម្ពុជា ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
រូបថត៖ ឡុង ដេវីត





