តម្លៃប្រេងឆៅប្រភេទ Brent លើសពី ១០៣ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលជាលើកដំបូងចាប់តាំងពីថ្ងៃទី២២ ខែឧសភា
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមទិន្នន័យជួញដូរបានឱ្យដឹងថា តម្លៃប្រេងសកលលោកបានបង្កើនល្បឿនដល់ ២–៣% ដោយតម្លៃប្រេងឆៅប្រភេទ Brent មានលើសពី ១០៣ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលជាលើកដំបូងចាប់តាំងពីថ្ងៃទី២២ ខែឧសភា។
គិតត្រឹមម៉ោង ១២:០១ GMT ប្រេងឆៅប្រភេទ Brent សម្រាប់ខែវិច្ឆិកា បានកើនឡើង ២,១៩% ដោយឈានដល់តម្លៃ១០៣,៤៣ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល — ជាលើកដំបូងដែលតម្លៃបានលើសពី ១០៣ដុល្លារអាម៉េរិកចាប់តាំងពីថ្ងៃទី២២ ខែឧសភា។
ប្រេងឆៅប្រភេទ WTI សម្រាប់ខែតុលា បានកើនឡើង ២,៧៦% ដែលឈានដល់តម្លៃ ៩៨,៦៥ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





