គណៈប្រតិភូខេត្តព្រះសីហនុទស្សនកិច្ចនៅក្រុមហ៊ុន Zhejiang Dahua Technology Co., Ltd. ទីក្រុងក្វាងចូវ
AKP ព្រះសីហនុ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Zhejiang Dahua Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមួយរបស់ប្រទេសចិន នៅក្នុងដំណើរការឧស្សាហកម្មកាមេរ៉ាសុវត្ថិភាព ផលិតផល និងសេវាកម្មចម្បងៗ រូមមាន៖ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព (CCTV)៖ កាមេរ៉ា Network (IPCameras) កាមេរ៉ាកម្ដៅ (Thermal Cameras) និងឧបករណ៍ថតវីដេអូ (NVR/DVR)។ ប្រព័ន្ធគ្រប់គ្រងសន្តិសុខឆ្លាតវៃឧបករណ៍គ្រប់គ្រងការចេញចូល (Access Control)។ ប្រព័ន្ធវីដេអូទ្វារ (Video Intercom) និងប្រព័ន្ធប្រកាសអាសន្ន (Alarms)។

ដំណោះស្រាយសម្រាប់ទីក្រុងឆ្លាតវៃ និងសហ គ្រាស (Smart City & Enterprise Solutions): ការផ្តល់បច្ចេកវិទ្យា AI សម្រាប់គ្រប់គ្រងចរា ចរណ៍ និងសន្តិសុខសាធា រណៈ ប្រព័ន្ធធនាគារ ការអប់រំ និងការគ្រប់គ្រងស្វ័យប្រវត្តិនានា។ ឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀតមាន ដូចជាឧបករណ៍សាកថ្មឡានអគ្គិសនី (EV Charger) ជាដើម។

ក្នុងដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Zhejiang Dahua Technology Co., Ltd. ដឹកនាំដោយ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ស្របពេលដែលឯកឧត្ដមបានអញ្ជើញចូលរួមវេទិកា «វេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន» ក្រោមប្រធានបទ «ផលិតកម្មឆ្លាតវៃ» នៅទីក្រុងក្វាងចូវ៕

ដោយ ងូ សុមុនី





