តួកគីចាប់ខ្លួនជនសង្ស័យ ៨០នាក់ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ -- ក្រសួងមហាផ្ទៃរបស់ប្រទេសតួកគីបាននិយាយកាលពីថ្ងៃអង្គារនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរតួកគីបានចាប់ខ្លួនជនសង្ស័យចំនួន ៨០ នាក់បន្ទាប់ពីប្រតិបត្តិការប្រឆាំងគ្រឿងញៀនដែលបានធ្វើឡើងនៅទូទាំងខេត្តចំនួន ២៨។
ប្រតិបត្តិការទាំងនេះបានផ្តោតលើការជួញដូរគ្រឿងញៀន និងការដាំដុះកញ្ឆាខុសច្បាប់ ត្រូវអនុវត្តន៍ដោយបញ្ជាការកងរាជអាវុធហត្ថខេត្តដោយមានកិច្ចសហការជាមួយបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាដើម។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា អាជ្ញាធរបានរឹបអូសគ្រឿងញៀនខុសច្បាប់ចំនួន ៥៤៨គីឡូក្រាម និងថ្នាំញៀនជាង ២,៧៨លានគ្រាប់ក្នុងអំឡុងពេលប្រតិបត្តិការ។
ប្រទេសតួកគីបានតស៊ូជាយូរមកហើយជាមួយនឹងការជួញដូរគ្រឿងញៀនអន្តរជាតិ។ កងកម្លាំងសន្តិសុខតួកគីបានធ្វើប្រតិបត្តិការជាប្រចាំដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន និងការរត់ពន្ធ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





