អាកាសធាតុរាំងស្ងួតធ្វើឱ្យប៉ះពាល់ដល់មនុស្សជាង ១១៥.០០០នាក់នៅក្នុងប្រទេសស្រីលង្កា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ -- មជ្ឈមណ្ឌលសេវាកម្មសង្គ្រោះគ្រោះមហន្តរាយជាតិបាននិយាយថា មនុស្សជាង ១១៥.០០០នាក់នៅក្នុងស្រុកចំនួន ៧នៃប្រទេសស្រីលង្កាបានរងផលប៉ះពាល់ដោយស្ថានភាពអាកាសធាតុរាំងស្ងួតដែលជាប់ទាក់ទងនឹងគំរូអាកាសធាតុអែលនីណូ។
មជ្ឈមណ្ឌលនេះបាននិយាយថា មនុស្សចំនួន ១១៥.៥៣៤នាក់បានរងផលប៉ះពាល់ ខណៈដែលអាជ្ញាធរកំពុងផ្គត់ផ្គង់ទឹកស្អាតដល់មនុស្សចំនួន១១៣.៣៥៤នាក់មកពីគ្រួសារចំនួន ៣៤.៦០៨គ្រួសារ។
ស្រុកម៉ូណារ៉ាហ្គាឡាគឺជាស្រុកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយមានមនុស្ស ៤១.៣៦០នាក់មកពីគ្រួសារចំនួន ១២.៧៣២គ្រួសារ។អាជ្ញាធរក៏កំពុងផ្គត់ផ្គង់ទឹកស្អាតដល់មនុស្សចំនួន ៣៣.៣៩៤នាក់នៅស្រុកបាតទីកាឡូអា ២០.៤១៨នាក់នៅស្រុកបាឌុលឡា និង ១១.៩៩៥នាក់នៅស្រុកអាំប៉ារ៉ា។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ប្រតិបត្តិការសង្គ្រោះនិងការចែកចាយទឹកស្អាតនឹងបន្តនៅក្នុងតំបន់ដែលរងផលប៉ះពាល់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





